
ព្រះបាទជ័យវរ្ម័នទី២
•••••••••••••••••
សម័យអង្គរដែលអ្នកប្រវត្តិសាស្រ្តបានមូលមតិគ្នាចាត់ទុកថាជាសម័យមួយដ៏រុងរឿងបំផុតនៃសាវតារខ្មែរ បានផ្តើមឡើងជាមួយរជ្ជកាលរបស់ព្រះបាទ ជ័យវរ្ម័នទី២ ។ ព្រះបាទជ័យវរ្ម័នទី២ បានរំដោះប្រទេសជាតិពីជ្វា ដែលបានឆ្លៀតឱកាសលើកទ័ពរាតត្បាត និងត្រួតត្រាប្រទេសខ្មែរ ដែលកំពុងតែទន់ខ្សោយដោយសារការបែកបាក់ជាពីរ គឺចេនឡាដីគោក និងចេនឡាទឹកលិច នៅចុងស.វ. ទី៨ ហើយព្រះអង្គបានបង្រួបបង្រួមប្រទេសជាតិឲ្យមានឯកភាពឡើងវិញ ។ ព្រះអង្គបានប្រារព្ធធ្វើពិធីទេវរាជ...