Sunday, February 5, 2017

ព្រះបាទជ័យវរ្ម័នទី 2

ព្រះបាទជ័យវរ្ម័នទី២
•••••••••••••••••
សម័យអង្គរដែលអ្នកប្រវត្តិសាស្រ្តបានមូលមតិគ្នាចាត់ទុកថាជាសម័យមួយដ៏រុងរឿងបំផុតនៃសាវតារខ្មែរ បានផ្តើមឡើងជាមួយរជ្ជកាលរបស់ព្រះបាទ ជ័យវរ្ម័នទី២ ។ ព្រះបាទជ័យវរ្ម័នទី២ បានរំដោះប្រទេសជាតិពីជ្វា ដែលបានឆ្លៀតឱកាសលើកទ័ពរាតត្បាត និងត្រួតត្រាប្រទេសខ្មែរ ដែលកំពុងតែទន់ខ្សោយដោយសារការបែកបាក់ជាពីរ គឺចេនឡាដីគោក និងចេនឡាទឹកលិច នៅចុងស.វ. ទី៨ ហើយព្រះអង្គបានបង្រួបបង្រួមប្រទេសជាតិឲ្យមាន​ឯកភាពឡើងវិញ ។ ព្រះអង្គបានប្រារព្ធធ្វើពិធីទេវរាជ នៅលើភ្នំគូលែន ក្នុងបំណងធ្វើឲ្យប្រទេសខ្មែរ រួចពីចំណុះជ្វា ។
សិលាចារឹកមួយដែលគ្មានចុះកាលបរិច្ឆេទ បាននិយាយអំពីព្រំដែននៃព្រះរាជអាណាចក្ររបស់ព្រះបាទ ជ័យវរ្ម័នទី២ ទល់នឹងប្រទេសចិន ប្រទេសចម្ប៉ា មហាសមុទ្រ និងសូក្ប្មម្រាតក (ដែនដីក្រវាញ និងស្វាយ) ។
ព្រះបាទជ័យវរ្ម័នទី ២​ក្នុងចម្លាក់ប្រាសាទអង្គរវត្ត

0 comments:

Post a Comment