Nice Place

Battambang is a very beautiful and exciting place in Cambodia.

The Most Beautiful City

Battambang got the most beautiful city in Cambodia and Asean award.

Interesting Culture

People Live in different cultures and lifestyle.

Many Memories of Childhood Life

Resident People Miss The Time When They Was Young.

Old Places

Old Activities.

Showing posts with label ព្រះមហាក្សត្រខ្មែរ. Show all posts
Showing posts with label ព្រះមហាក្សត្រខ្មែរ. Show all posts

Thursday, December 15, 2016

ព្រះបាទ ចន្ទ រាជា

ព្រះបាទចន្ទរាជា៚
~~~~~~~~~~~~~~~~~~~~~~~~~
ព្រះអង្គចន្ទ ទ្រង់ជាមហាវីវៈក្សត្រដ៏ខ្លាំងក្លាទី២បន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៧។
ទ្រង់បានធ្វើឱ្យប្រទេសខ្មែរ ក្លាយជាប្រទេសដ៏រុងរឿងជាថ្មីម្តងទៀត បន្ទាប់ពីការធ្លាក់ចុះខ្សោយ ក្រោយសម័យអង្គរ! ទ្រង់បានកសាងបន្ទាយលង្វែក ដែលជាបន្ទាយដ៏រឹងមាំបំផុតសម្រាប់ការពារប្រទេសយើង...

ព្រះបាទចន្ទរាជា (ឆ្នាំគ្រងរាជ្យ៖ ១៥១៦-១៥៦៦) ឬពញាចន្ទ ជាបុត្រ ធម្មរាជា និងជាព្រះអនុជពៅរបស់ព្រះបាទស្រីសុគន្ធបទ។

ឆ្នាំ១៥២៦ ព្រះបាទចន្ទរាជា បានច្បាំងឈ្នះ. ស្ដេចកន "រាស្ត្រជ្រែកធ្វើស្ដេច" ហើ្យបានកាត់ក្បាល សម្ដេចកន យកទៅដោតនី ត្រលប់ពិជ័យ។

ព្រះអង្គចន្ទរាជា បានឡើងគង់លើរាជបល្ល័ង្គបាំងដោយក្លស់ នៅក្នុងគ្រិស្តសករាជ ១៥១៦ ត្រូវនឹងមហាសករាជ ១៤៣៨ ចុល្លសករាជ៨៧៨ គឺថ្ងៃច័ន្ទ ១៥រោជ ខែផល្គុន ឆ្នាំជូតអដ្ឋស័ក ដោយទ្រង់ទទួលព្រះឋានៈ ជាព្រះរាជាមិនទាន់អភិសេក ថាសម្តេចព្រះបរមនាថច័ន្ទរាជាធិរាជ ស្រីជ័យចេស្តា មហាក្រសត្រ អង្គម្ចាស់ក្រុងកម្ពុជា។
ចាប់ពីឆ្នាំ១៥២៧ ព្រះបាទចន្ទរាជាបានឲ្យគេសាងសង់បន្ទាយលង្វែក។ នៅឆ្នាំ១៥២៩ ព្រះអង្គយាងទៅគង់នៅបន្ទាយលង្វែក ហើយលង្វែកក៏ក្លាយជារាជធានីខ្មែររហូតដល់ចុងសតវត្សទី១៦។

ព្រះបាទចន្ទរាជា ជាស្ដេចសឹកសង្គ្រាមក៏ល្បីល្បាញមួយអង្គក្នុងសតវត្សទី១៦ ព្រោះព្រះអង្គបានរំដោះទឹកដីខ្មែរមកវិញរហូតដល់ក្រុងអយុធ្យា។

ព្រះធាតុរបស់ព្រះអង្គចន័្ទរាជា បានយកមកតំកល់ទុកនៅចេតិយនាភ្នំឧត្តុង្គ!